ជួយស៊ែរអោយសប្បុរជនឃើញផង! គាត់កំសត់ណាស់ ពពោះជិះគ្រប់ខែហើយ ត្រូវរថយន្តទំនើបបុ ក ហើយមិនទទួលខុសត្រូវទៀត ឯប្តី….

~

កំពត​ ៖​ ដោយប្អូនស្រី​ខ្វះ​ខាត​ថវិកា​សំរាប់​ព្យាបាល​របួស​ និង​ សម្រាប់​ឆ្លងទន្លេ​ ខ្ញុំបាទ​សូម​ឧបត្ថម្ភ​ថវិកា​ចំនួន​ ២​ លាន​រៀល​ អង្ករ​ ៥០​ គ.ក្រ​ មី​ ២​ កេស​ ត្រីខ​ ២០​ កំប៉ុង​ ទឹកត្រី​ ៦ដប​ ទឹក​ស៉ីអ៉ីវ​ ៦​ ដប​ អាវរងាចំនួន​ ៥​ ម៉ាស់​ ២០០​ម៉ាស់​ ជេល​៥​ដប​ អាល់កុល​៥​ដប​។

~

~

~

ប្អូនស្រី​ ម៉ន​ ស្រីអូន​ អាយុ​ ២៦​ ឆ្នាំ​ មានផ្ទៃពោះជិតគ្រប់ខែ​ និង​ ប្ដី​ ត្រូវ​បានរថយន្ត​ Pick Up Ford ពណ៌​ ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BJ-2235 បេីកបុ កនៅលេីកំណាត់ផ្លូវជាតិលេខ​ ៣១​ ស្រុក​បន្ទាយ​មាស​ កាល​ពី​ល្ងាចថ្ងៃទី​ ៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២០​ ហើយ​បេីកគចខ្លួនបន្សល់​ស្លាក​លេខ​នៅ​កន្លែង​កេីតហេតុ​ ។

~

~

តាមការបង្ហាញ​អត្តសញ្ញាណ​របស់​ម្ចាស់​រថយន្ត​ គឺ​ ជារបស់ក្រុមហ៊ុន​ ប៊ីអេសភី​ ហ្វាយនេន​ អាស័យដ្ឋាន​ផ្ទះ​លេខ​ ១៦០​ មហាវិថី​ព្រះមុនីវង្ស​កែងផ្លូវ​ ២៧៨​ ភូមិ​ ៤​ សង្កាត់​ បឹងកេងកង​ ខណ្ឌ​ បឹងកេងកង​ រាជធានី​ភ្នំពេញ​។

~

~

~

ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​ សូម​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខេត្ត​ កំពត​ មេត្តា​ជួយស្រាវជ្រាវ​រកជនបង្ករ​មកទទួល​ខុស​ត្រូវផង​។ ចំណែក​ម្ចាស់​រថយន្ត​ កុំធ្វេីចរិកថោកទាបពេក​ គួរតែ​ចេញ​មកទទួល​ខុស​ត្រូវផ្ដល់សំណងដល់​ជនរងគ្រោះ​ផង​ ។

~

~

បេីបងប្អូនមានបំណងចង់ជួយ​គាត់​សូម​ទាក់ទង​ឪពុក​គាត់​ផ្ទាល់​មានលេខ​ ០៩៧​ ៣៣៨​ ៤៨៦៩​ គាត់​រស់​នៅ​ ភូមិ​ ស្រែត្រែង​ ឃុំ​ វត្តអង្គខាង​ជេីង​ ស្រុក​ បន្ទាយ​មាស​ ខេត្ត​កំពត​ ។​ សូមអរគុណ៕

~

~

~

~

Leave a Reply

Your email address will not be published. Required fields are marked *