រំភើបជំនួស! ក្មេងប្រុសកំសត់ទាំង ៣ ដែលយកកង់ចាស់ទៅប្រណាំង ត្រូវបានអគ្គនាយកសាលា ប៊ែលធី អោយរៀនដោយមិនគិតថ្លៃសាលារហូតដល់ទៅ….

~

យោងតាមហ្វេសបុកផេចរបស់បងប្រុសជាអ្នកថតរូបអាជិប និងជាអ្នកថតរូបរបស់ប្អូនប្រុសកំសត់ ប្រណាំងជាមួយកង់ចាស់ គឺលោក Sovanna Kem Photography បានបង្ហោះសារ

~

~

អោយដឹងថា: សូមជួយត្រេកអរ! ប្អូនៗប្រណាំងកង់ ដែលទទួលការចាប់អារម្មណ៍ខ្លាំងតាមបណ្តាញសង្គមនោះ ត្រូវបានលោកបណ្ឌិត លី ឆេង អគ្គនាយក

~

~

សាលា ប៊ែលធី ទទួលឲ្យមករៀននៅសាលារបស់លោកដោយឥតគិតថ្លៃរហូតដល់ចប់ ហើយក៏សូមអរគុណដល់លោកស្រី អ៊ូ ធីតាពៅ ភរិយាអភិបាលខេត្ត

~

ព្រះសីហនុ ដែលបានសួរពីបំណងក្មេងៗទាំង៣នាក់នេះ ហើយពួកគេថា ចង់រៀននៅសាលាប៊ែលធី! ភ្លាមនោះលោកអភិបាលខេត្ត គួច ចំរើន បានទាក់ទងមកលោកបណ្ឌិត លី ឆេង

~

ហើយក៏សម្រេចទទួលយកតែម្តង!រួមគ្នាដើម្បីធនធានសង្គមកម្ពុជាយើង! អរគុណបងស្រី​ អ៊ូ ធីតាពៅផងដែរសំរាប់អនាគតក្មេងដ៏វែងឆ្ងាយ។ បេះដូងអ្នកថតរូប៕

~

~

~

~

Leave a Reply

Your email address will not be published. Required fields are marked *