សុំម្នាក់មួយមាត់បងប្អូន! ជនទាំង ២នេះ មិនដឹងកើតអី នាំគ្នាវា យបំផ្លាញវត្ថុបុរាណខ្មែរអស់ជាច្រើន ដែលមានដូចជា….

~

តាមប្រភពព័ត៌មានអធិការដ្ឋាននគរបាល ស្រុកពញាឭ បានឲ្យដឹងថា: នៅថ្ងៃ១៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានឈ្មោះ សូត្រ ស៊ីម ភេទ ប្រុស អាយុ ៦៦ ឆ្នាំ មុខងារជាមន្រ្តីវប្បធម៌

~

~

អភិរក្សភ្នំបាសិទ្ធ បានតេទូរសព្ទ័រាយការណ៍មកមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំឈ្វាំង ថា៖ មានជន សង្ស័យ០២នាក់ បានជិះរថយន្តម៉ាក LUXUS ពណ៌ ប្រផេះ ផលិតឆ្នាំ ២០០៣ ពាក់ផ្លាកលេខ ភ្នំពេញ 2AV9845 មកឈប់លើភ្នំបាសិទ្ធត្រៃយត្រឹង្ស ត្រង់បរិវេណ

~

~

វត្ត ហើយក្នុងនោះមានជនសង្ស័យម្នាក់ឈ្មោះគង់ សំណាង បានបើកទ្វារចេញពីក្នុងរថយន្តរត់សំដៅទៅលើព្រះវិហារ លើភ្នំវត្តបាសិទ្ធត្រៃយត្រឹង្ស រួចធ្វើសកម្មភាព ធាក់ទ្វារព្រះវិហារ បណ្តាលឲ្យបាក់របាទ្វារ បន្ទាប់មកជនសង្ស័យ បានរត់ចុះពីលើព្រះវិហារ មកធ្វើសកម្មភាព វាយបំផ្លិចបំផ្លាញរូបសំណាក់ ព្រះនាងទេពប្រណម្យ(០៤) និង ខ្ទមអ្នកតា (០១ )រួចចុះ

~

~

តាមជណ្តើរទាញបំបាក់បង្គោលសូឡា និង ធាក់ក្បាលនាគ(០២) បំបាក់ចោល បន្ទាប់មកជនសង្ស័យបានរត់ចូលទៅក្នុងប្រាសាទស្រីគ្រប់លក្ខ័ វាយបំផ្លិចបំផ្លាញរូបសំណាក់ក្នុងប្រាសាទរួមមាន៖ រូបសំណាកស្រីគ្រប់លក្ខ័ (០១) រូបសំណាកព្រះនាងពៅ (០១) រួបសំណាកកុមារពេជ្រ(០១) រូបសំណាក ព្រះអង្គចេក(០១ )និងគ្រឿងសការៈ ដូចជាបាយសីផ្កាភ្ញីបោះបោកចោល

~

~

ហើយជនសង្ស័យ បានវាយផើងផ្កា និង ពាងទឹកបែកអស់(០២) ដែលនៅក្បែរប្រាសាទ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលឈ្វាំង សហការជាមួយកម្លាំងផ្នែក
នគរបាលយុត្តិធម៌ ចុះទៅកន្លែងកើតហេតុឃាត់ខ្លួនជនស ង្ស័យទាំង០២នាក់ និងមធ្យោបាយធ្វើដំណើរ រថយន្ត បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕

~

~

~

~

~

~

~

Leave a Reply

Your email address will not be published. Required fields are marked *