ថាមែន! ក្រោយមានកូន១រួចមក ឌុច លីដា ប្រកាសចូលរោងការហើយ ដោយ….

~

ថ្មីៗនេះ បើយោងតាមប្រភពពីគណនីបណ្ដាញសង្គមរបស់អ្នកផាត់មុខម្នាក់ មានឈ្មោះថា Dee Daniel បានបង្ហោះរូបភាពមួយចំនួនឲ្យដឹងថា តារាសម្ដែងអ្នកនាង ឌុច លីដា បានធ្វើពិធីក្រុងពាលី និងសូត្រមន្តចូលរោងរៀបការតាមប្រពៃណីជាមួយស្វាមីរបស់នាងជាផ្លូវការ ក្រោយពីបានបង្កើតបានកូនប្រុសម្នាក់ជាទុកចំណងដៃ។

~

~

~

តាមរយៈរូបភាពដដែលនេះផងដែរ នៅពេលដែលមហាជនជាច្រើនបានឃើញហើយ ពិតជាមានក្ដីរំភើប និងភ្ញាក់ផ្អើលជាខ្លាំង ព្រោះថាស្ងាត់ស្រាប់តែ ឌុច លីដា បានចូលរោងរៀបការទាំងមិនដែលបានបង្ហើបដំណឹងអ្វីមួយឲ្យនរណាម្នាក់ដឹងនោះឡើយ ប៉ុន្តែក្នុងថ្ងៃនោះផ្ទាល់តែម្ដង គេស្រាប់តែបង្ហាញរូបភាព តុបតែងខ្លួនស្លៀកឈុតកូនក្រមុំយ៉ាងស្រស់ស្អាត បង្ហាញស្នាមញញឹមយ៉ាងមានក្ដីសុខតែម្ដង ។

~

~

~

ក្នុងនោះទៀតសោត បន្ទាប់ពីបានដឹងដំណឹងល្អមួយនេះហើយ យើងឃើញមានអ្នកសិល្បៈ ក៏ដូចជាអ្នកនិយមលេងបណ្ដាញសង្គម និងហ្វេនៗជាច្រើន ក៏បានសម្ដែងការចូលរួមត្រេកអរទៅកាន់តារាស្រីរូបនេះគ្រប់ៗគ្នា។

~

~

តែយ៉ាងណាមិញ សម្រាប់ព័ត៌មានលម្អិតមួយចំនួនទៀតក្នុងថ្ងៃមង្គលកា រយើងក៏នៅមិនទាន់ដឹងច្បាស់ថា តារាស្រីរូបនេះបានរៀបចំអស្ចារ្យនិងអធិកអធមប៉ុណ្ណានោះឡើយ ប៉ុន្តែយើងនឹងបន្តជម្រាបជូននាពេលខាងមុខផងដែរ៕ ទស្សនារូបភាពខាងក្រោម៖

~

~

~

Leave a Reply

Your email address will not be published. Required fields are marked *