ទីបំផុតឧកញ៉ាចិត្តធ៌មស្រី ចាន់ថន បានទៅជួបផ្ទាល់នឹងប្អូនស្រី យ៉ុង ស្រីនីត ថែមទាំងបានផ្តល់ដី ផ្តល់ផ្ទះ និងសំភារៈជាច្រើនទៀតដូចជា….

~

សម្រស់បែបធម្មជាតិ១០០ភាគរយ ឬអាចហៅបានថាពេជ្រមិនទាន់ឆ្នៃ របស់ក្មេងស្រីរស់នៅក្នុងខេត្តមណ្ឌលគីរី​​ កំពុងតែទទួលបានការចាប់អារម្មណ៍ខ្ពស់ ក្រោយពីលេងធ្លា យនៅរូបថត

~

~

~

និងវីដេអូដែលប្អូនស្រីបានបកស្រាយចម្រៀង ហើយក្រោយមកក៏មានមហាជនចាប់អារម្មណ៍ អាណិតដែលឃើញប្អូនស្រីមានជីវភាពលំបាក និងចង់ជួយអោយបានធ្វើនេះធ្វើនោះនឹងគេផងដែរ។

~

~

ដោយលែកនៅមុននេះបន្តិច យោងតាមហ្វេសបុកផេចរបស់ឧកញ៉ាចិត្តធ៌មស្រី ចាន់ថន បានបញ្ជាក់អំពីការជួយយកទុក្ខដាក់របស់ឧកញ៉ាចិត្តចំពោះក្មេងស្រីខាងលើ ដោយឧកញ៉ាចិត្តធ៌មស្រី ចាន់ថន បានរៀបរាប់ថា: ខេត្ត មណ្ឌលគីរី 🌲 ប្អូនស្រីពិតជាឆ្លាតណាស់ហើយនឹងឈ្លាសវៃ ខ្ញុំពិតជាសប្បាយរីករាយដែលបានស្កាត់មកមើលជីវភាពរស់របស់គ្រួសារប្អូនស្រី❤️🇰🇭

~

~

ខ្ញុំបាទ បានចុះមកដល់ផ្ទះរបស់ប្អូនស្រី យ៉ុង ស្រីនីត ដែលកំពុងជួបការលំបាក និងមានជីវភាពខ្វះខាតច្រើន ដោយសព្វថ្ងៃគាត់ក៏មិនទីលំនៅច្បាស់លាស់ នឹងមានបងប្អូនបង្កើតដល់៦នាក់ហើយក្នុងនោះដែរប្អូនស្រីក៏មានបំណងប្រាថ្នា២យ៉ាងដែលខ្ញុំបានសួរទី១-ចង់អោយគ្រួសារមានផ្ទះផ្ទាល់ខ្លួន ហើយឪពុកមានការងារធ្វើ ទី២- នៅពេលអនាគតប្អូនស្រីចង់ធ្វើជា

~

~

គ្រូបង្រៀន និងជាអ្នកចំរៀង..ដោយឃើញពីការលំបាករបស់ប្អូនស្រី ក៏ដូចជាបំពេញបំណងប្រាថ្នារបស់ប្អូនស្រី ខ្ញុំបាទ សម្រេចចិត្តថានឹងផ្តល់ដី ហើយជួយសាងសង់ផ្ទះថ្មី១ខ្នង, កង់

~

~

ចំនួន ០២គ្រឿង សម្ភារៈប្រើប្រាស់ និងថវិការមួយចំនួន ជូនប្អូនស្រី.. ថែមទាំងផ្តល់ការងារអោយឪពុករបស់ប្អូនស្រី មានការងារធ្វើ និងមើលថែដល់ក្រុមគ្រួសាររបស់ប្អូនស្រីដើម្បីមានអនាគតភ្លឺស្វាងទៅមុខទៀត..។ 🥰អ្វីដែលសប្បាយចិត្តខ្លាំងបំផុតនោះគឺបានកង់ថ្មីមួយនេះ🥰🇰🇭៕

~

~

~

~

~

~

Leave a Reply

Your email address will not be published. Required fields are marked *