មែនទែនហើយ! មានអ្វីជូនពរគាត់ទេ ថ្ងៃនេះ យឿន ពិសី ជូលរោងជ័យជាមួយភរិយាហើយ និងត្រូវហ្វេនៗសួរថា… (មានវីដេអុ)

~

នៅទីបំផុតចំណងស្នេហ៍របស់ម្ចាស់ពាន Cambodia’s Got Talent រដូវកាលទី១ លោក យឿន ពិសី ឈានដល់វេលាចូលរោងជ័យហើយដោយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ស្អែកនេះពួកគេនឹងដឹកដៃគ្នាក្រាបផ្ទឹមចំពោះមុខចាស់ទុំហើយដោយពិធីនឹងរៀបចំនៅក្រុងភ្នំពេញ

~

~

ដែលជាផ្ទះខាងស្រីតែម្ដង។ ជុំវិញប្រវត្តិស្នេហ៍ យឿន ពិសី និងកញ្ញា ហេង កក្កដា ហៅ អូនរ៉ា ធ្លាប់ត្រូវបានសាមីខ្លួនបង្ហើបប្រាប់ តារាញូស៍ ឲ្យដឹងពីអាយុកាលប្រមាណជាង១ឆ្នាំមកហើយពោលគឺតាំងពីដើមឆ្នាំ២០២០មកម្ល៉េះ។ ម្ចាស់បទ «ទន្សាយកំព្រា» បានបញ្ជាក់

~

~

ទាំងរីករាយស្វាគមន៍កាលណោះថា៖ «នារីដែលគេតែងបង្ហាញគឺជាម្ចាស់បេះដូងយ៉ាងពិតប្រាកដ នាងឈ្មោះរ៉ា ជាអ្នករស់នៅភ្នំពេញមានមុខរបរជាអ្នកផាត់មុខ ធ្វើសក់ ឆ្នាំនេះនាងមានអាយុ២៥ហើយ…បងគេបន្តិច…គេ២១ហើយ»។បន្ថែមលើនេះអតីតម្ចាស់ពានដែលមានដើម

~

កំណើតនៅទឹកដីខេត្តកំពង់ចាមរូបនេះក៏បានប្រាប់លម្អិតពីចំណងស្នេហ៍ឈានដល់ការបង្ហាញជាផ្លូវការនេះឲ្យ តារាញូស៍ ដឹងទៀតថា៖ «ពួកយើងស្រលាញ់គ្នាបានជាង១ឆ្នាំហើយតែដូចនិស្ស័យធ្វើឲ្យឆាប់យល់ចិត្តគ្នា និងច្បាស់លាស់ថាយកគ្នាជាគូអនាគតតែម្ដង»៕ សូមទស្សនាវីដេអូខាងក្រោមនេះ:

~

~

~

~

~

~

~

Leave a Reply

Your email address will not be published. Required fields are marked *