កាន់តែធំពេញរូបពេញរាង កូនប្រុស ជា វណ្ណារិទ្ធ សង្ហាមិនចាញ់ឪពុកប៉ុន្មាននោះទេ

ភ្នំពេញ៖​ ជា​ វណ្ណារិទ្ធ ជាតារាសម្តែងខ្មែរម្នាក់ ដែលទទួលបានប្រជាប្រិយភាពនិង សម្លេងគាំទ្រយ៉ាងខ្លាំងខ្លាពីសំណាក់បណ្តាអ្នកគាំទ្រជាច្រើននាក់ ដែលតែងតែនិយមទស្សនាខ្សែរភាពយន្តខ្មែរយើង នាពេលកន្លងផងដែរ។

~

ជាការពិតណាស់ តារាសម្តែងរូបនេះបានប្រឡូកក្នុងអាជីពជាអ្នកសិល្បៈបានច្រើនឆ្នាំមកហើយ ដោយលោកបានចូលរួមសម្តែងភាពយន្ត និង វីដេអូចម្រៀងរាប់មិនអស់ផងដែរ ដោយសារតែមានទេសកោសល្យល្អរួមទាំង សម្រស់ស្អាតស្រាប់ពីធម្មជាតិគឺអាចធ្វើឲ្យលោកអាចឈរដល់ចំណុច ដ៏ខ្ពស់នៃភាពជោគជ័យក្នុងវិស័យមួយនេះផងដែរ។


ចំណែកក្រៅពីភាពជោគជ័យក្នុងការងារជាតួកុន លោកក៏បានសាងគ្រួសារយ៉ាងមានសុភមង្គលនិង ថែមទាំងមានកូនប្រុសដែលមានសម្រស់ស្អាតមិនចាញ់លោកប៉ុន្មាននោះទេ។ដោយឡែក ក្នុងពេលក្រោយៗនេះ សង្កេតឃើញថាបច្ចុប្បន្ននេះ កូនប្រុសរបស់ ជា​ វណ្ណារិទ្ធ មួយរូបគឺធំលូតលាស់ពេញរូបពេញរាងច្រើនណាស់

ចំណែកសម្រស់វិញគឺមិនចាញ់ឪពុកប៉ុន្មាននោះទេ ដោយសម្បុរសស្អាត ទម្រង់មុខរាងពងក្រពើ កែវភ្នែកស្រស់ថ្លាតែម្តង ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងនៅក្នុងបណ្តាញសង្គម។

~

ក្រោយពីបានឃើញដូច្នេះ អ្នកប្រើប្រាស់បណ្តាញសង្គមក៏បានពោលពាក្យសរសើរជាច្រើន ទៅលើកូនប្រុសតារាប្រុសរូបនេះ ដែលមានរូបរាងនិង សម្រស់ស្រសសង្ហាដែរ​ ចំណែកអ្នកខ្លះវិញក៏ឆ្ងល់ថ្ងៃ នៅថ្ងៃអនាគតនឹងតើកូនប្រុសលោកនឹងស្អាតខ្លាំងប៉ុណ្ណាទៅ៕



~

Leave a Reply

Your email address will not be published. Required fields are marked *