ជាចាស់ជាទុំ ឃើញបញ្ហាលោកស្រី ទ្រី ដាណា និងពូម៉ៅបែបនេះ! ស្រាប់តែ លោកជំទាវ ហ៊ុន ស៊ី ណាត ពោលពាក្យបែបនេះទៅកាន់ពួកគាត់ថា…

~

ពុកម៉ែបងប្អូន មហាជនបានជ្រាបរួចហើយ រឿងរ៉ាវជម្លោះក្នុងគ្រួសារ លោកស្រី ទ្រី ដាណា និងស្វាមី ពូម៉ៅ ដែលផ្ទុះល្បីពេញបណ្តាញសង្គម នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ បើតាមការបញ្ជាក់ពីលោកស្រី ទ្រី ដាណា ក៏ព្រោះតែរឿងពូម៉ៅ មិនបង្ហោះរូបភាពភរិយា បើបង្ហោះហើយក៏លុបចេញវិញ។

~

~

~

លោកស្រី ទ្រី ដាណា បានបើកកកាយទម្លាយរឿងរ៉ាវមួយឡើងខ្ទេចខ្ទី ទាំងរឿងដែលគ្រួសារខាងពូម៉ៅ មើលងាយមើលថោកចំពោះលោកស្រី កាលលោកស្រីនៅក្រ។ មិនតែប៉ុណ្ណោះ លោកស្រី ទ្រី ដាណា ទម្លាយរឿងក្នុងគ្រួសាររបស់លោកស្រី ដោយគ្មានលាក់លៀមមួយម៉ាត់នោះទេ ដោយលោកស្រី បានបញ្ជាក់ថា បញ្ហាចម្បងនាំឱ្យមានជម្លោះ មកពីខាងសាច់ថ្លៃខាងពូម៉ៅ មិនដែលជួយគ្រួសារខាងស្វាមីនោះទេ។

~

~

ជាមួយគ្នានោះ តាមរយៈការឡាយក្តៅៗ តាមបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី០៩ ខែកញ្ញា កន្លងទៅនេះ លោកស្រី ទ្រី ដាណា បានបញ្ជាក់ថា​ លោកស្រី ឆ្អែតចិត្តលែងប្រាថ្នាចង់បានប្តី ដូចពូម៉ៅ ហើយក៏ស្បថឈប់យកប្តីជារៀងរហូត។ ក្នុងនោះ លោកស្រី ទ្រី ដាណា ក៏បានចោទពូម៉ៅថា បានប្រើអំពើហិ.ង្សា.លើរូបលោកស្រី​ ថែមទៀត។

~

~

តែយ៉ាងណា ពូម៉ៅ ក៏បានចោទលោកស្រី ទ្រី ដាណា ផងដែរថា មិនដែលចាត់ទុករូបលោកសំខាន់នោះទេ ពោលគឺមិនស្មើនឹងជំនួយការរបស់លោកស្រីផង ហើយថែមទាំងបង្ខំឱ្យលែងចុះចេញជាមួយរថយន្តមួយគ្រឿង និងដី។ ក្រោយឃើញរឿងបែបនេះកើតឡើងលើមនុស្សល្អ គឺលោកស្រី ទ្រី ដាណា និងពូម៉ៅ ស្រាប់តែលោកជំទាវ ហ៊ុន ស៊ីណាត មិនស្ងប់ក្នុងចិត្តក៏បានពោលពាក្យអបរំល្អទៅអ្នកទាំងពីរថា: ខ្ញុំស្រលាញ់ក្មួយៗទាំងពីរសូមឲ្យក្មួយទាំងពីរត្រូវចេះអភ័យទោសឲ្យគ្នាផងទៅគ្រួសារណាក៏មានឈ្លោះគ្នាដែរប្រៀបធៀបដូចចានក្នុងវាវវាតែងតែប៉ះគ្នាអញ្ចឹងក្មួយគិតឡេីងវិញ​។​ ម្យ៉ាងទៀតកំហុសខុសឆ្គងរបស់ក្មួយរិទ្ធកន្លង​ មីងមិនដឹងថាក្មួយប្រុសខុសស្អីទេ​ ដូចនេះក្នុងនាមមីងជាអ្នកក្រៅផ្ទះក្មួយសូមឲ្យក្មួយស្រីទ្រីដាណា​ ទុកឱកាសឲ្យក្មួយរិទ្ធ​ ចុងក្រោយមួយដងទៀតទៅ​ អាណិតក្មេងៗវាឃេីញឪពុកម្ដាយបែកបាក់គ្នានោះ​ មីងសង្ឃឹមថាក្មួយស្រីទ្រីដាណា​យល់សម្ដីមីងក្នុងពេលនេះ🙏សូមជូនពរដល់ក្មួយទាំងពីរឲ្យជួបតែសេចក្ដីសុខចម្រេីន​ជៀសផុតពីគ្រោះចង្រៃទាំងពួង​💕💘💕៕

~

~

Leave a Reply

Your email address will not be published. Required fields are marked *