ទីក្រុងភ្នំពេញ និងតាខ្មៅត្រូវបានឈានចូលដល់ដំណាក់កាលនៃការ Lockdown ដែលធ្វើឱ្យប្រជាពលរដ្ឋមិនអាចមានលទ្ធភាពក្នុងការចេញពីផ្ទះបាន
ដូចនេះហើយ ក្នុងពេលវេលានេះ អ្នកដឹកជញ្ជូនអនឡាញបានដើរតួរយ៉ាងសំខាន់ក្នុងចល័តទីដើម្បីធ្វើការដឹកនូវម្ហូបអាហារ ភេសជ្ជៈ ក៏ដូចជាអីវ៉ាន់ផ្សេងៗ
ដើម្បីបម្រើដល់តម្រូវការរបស់ប្រជាពលរដ្ឋ ហើយអ្វីដែលសំខាន់ជាងនេះទៀតនោះគឺ ដោយសារតែតម្រូវការនៃការកម្មង់មានការកើនឡើង ដែលជាហេតុធ្វើឱ្យ
អ្នកដឹកជញ្ជូនមានការនឿយហត់ ខណៈត្រូវដឹកឱ្យភ្ញៀវជាច្រើនជើង រហូតដល់អ្នកខ្លះត្រូវដឹកដល់ពេលកណ្តាលអាធ្រាត្រក៏មាន។
យ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងករណីអ្នកដឹកអីវ៉ាន់អនឡាញនេះផងដែរ មុននេះមានការបង្ហោះពីសំណាក់គណនីហ្វេសបុកមួយដែលបានបង្ហោះខ្លឹមសារថា៖
«អាណិតណាស់ដឹកអោយគេមួយជើងៗទំរាំបានលុយហើយមកត្រូវឆ្កែខាំទៀត មុខគាត់គាត់រលីងរលោងចង់ទឹកភ្នែកហើយ។
បើ ចា ក់ ៣ដង(ករណីឆ្កែមិន ស ង្ស័ យ) កន្លែងខ្ញុំ ចា ក់ ម្តងខ្ញុំយកគេតែ ៦មុឺនរៀលទេ(វ៉ាក់សាំងបារាំងទិញចូល 13.5$ហើយ)
ចឹង៣ដងត្រូវអស់១៨មុឺនរៀលហើយ ខ្ញុំមិនមានអីជួយគាត់ទេ មានតែ ចា ក់ វ៉ាក់សាំងគាត់អោយគ្រប់ចំនួនដោយមិនយកលុយតែប៉ុណ្ណោះ (៥ដង បើករណីឆ្កែ ស ង្ស័ យ មានផ្ទុ ក ជំ ងឺ)។ សង្ឃឹមគាត់បានធូរស្បើយក្នុងចិត្តវិញចុះ»។
ក្រោយពីមានការបង្ហោះសារបែបនេះ បានធ្វើឱ្យមហាជនមានការរំភើបចិត្តជាខ្លាំង ហើយក៏បានអរគុណទៅដល់ទឹកចិត្តរបស់លោកគ្រូពេទ្យដែលបានជូយដល់អ្នកកំពុងតែខ្វះខាតបែបនេះផងដែរ។