មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីបុរសម្នាក់ដើរទៅទិញ M150ផឹក ឃើញអ្នកលក់ស្អាតក៏ប៉ង ចា .ប់ រំ .លោ .ប ដែលករណីនេះបានកើតឡើងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១
នៅត្រង់ចំណុចតូបលក់ឥវ៉ាន់ ស្ថិតក្នុងភូមិជីខ ឃុំជីខលើ ខេត្តកោះកុង។ បើតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានឱ្យដឹងថា ករណីនេះបង្កឡើងដោយឈ្មោះ ឃេង ឌីន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់
មានទីលំនៅបច្ចុប្បន្នភូមិឃុំកើតហេតុខាងលើ បានទៅទិញ M-150 នៅតូបរបស់ជនរងគ្រោះឈ្មោះ ទ ស ម ភេទស្រី អាយុ ២១ឆ្នាំ មុខរបរសិស្សមានទីលំនៅ បច្ចុប្បន្នភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល
ដោយឃើញសភាពស្ងាត់ ពុំមានមនុស្សជន ស ង្ស័ យ រូបនេះ ក៏ស្ទុះទៅ ឱ -ប ជនរងគ្រោះពីក្រោយ និងចា ប់ តែត្រូវជនរងគ្រោះរើបំរះរួច ហើយរត់ចូលទៅខាងក្នុងតូបលក់របស់ខ្លួន
បន្ទាប់មកជនរូបនេះ ដេញតាមពីក្រោយហើយ ប៉ ង ចា ប់ ម្ដងទៀត ប៉ុន្តែជនរងគ្រោះបានរើបម្រះ និង ស្រែ ក ឲ្យគេជួយ ដោយមានការភ័យខ្លាច ទើបជន ស ង្ស័ យ រូបនេះលែងជនរងគ្រោះ ហើយរត់គេចសំដៅមកតូបកាត់សក់របស់ខ្លួនវិញ។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការចុះឃាត់ខ្លួនជន ស ង្ស័ យ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕