ជនជាតិជប៉ុនម្នាក់ ត្រូវចូលអន្ទាក់ក្រុម វា យ ប្ល ន់ យកទ្រព្យសម្បត្តិ ខណៈជនរងគ្រោះ ធ្វើដំណើរនៅតាមមាត់ទន្លេ បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅចំនុចសួនច្បារមាត់ទន្លេ តាមបណ្ដោយមហាវិថីព្រះស៉ីសុវត្ថិ កែងផ្លូវ១៣៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ជនរងគ្រោះជាបុរស ជនជាតិជប៉ុន មិនទាន់ស្គាល់អត្តសញ្ញាណ មានវ័យជាង៣០ឆ្នាំ បាត់បង់ទ្រព្យសម្បត្តិរួមមាន ខ្សែកពេជ្រ០១ខ្សែ នាឡិកាមួយខ្សែ ចិញ្ចៀនពេជ្រ ០១វង់ និងលុយមួយចំនួន ។ ជនរងគ្រោះប្រាប់ថា ខ្សែកមានតម្លែជិត០៦ម៉ឺនដុល្លារ ឯនាឡិកាមាស ដាំពេជ្រ ម៉ាកRolex តម្លៃជាង០៤ម៉ឺនដុល្លារ ។
បច្ចុប្បន្ន សមត្ថកិច្ចឃាត់ខ្លួនស្ត្រីម្នាក់ ដែរជាអ្នកល្បួងជនរងគ្រោះ ទៅអង្គុយកន្លែងស្ងាត់ រួចមានបុរសមួយក្រុមចូលមកប្លន់ជនរងគ្រោះ ។ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍ នគរបាលផ្សារកណ្តាលទី១ ក្រែងចាប់ពួកនោះ បាន ហើយបានទ្រព្យមកវិញ ៕