តារាចម្រៀងស្រីវ័យក្មេងកញ្ញា រ៉ាប៊ី ដែលមហាជនបានស្គាល់តាមរយៈបទចម្រៀងល្បីៗជាច្រើនរបស់នាងកន្លងមកហើយដូចជា បទ៖ «មាន់ស្រែ» «រហែកតែខោ» «ម៉ែជេ» «លុយលុយ» ជាដើម ដែលសុទ្ធតែជាបទ Original ទាំងអស់ ហើយឥលូវនេះកញ្ញាក៏បានចេញបទថ្មីមួយបទទៀតហើយគឺបទ «ក្រមុំតូចទើបធំ» ដោយគ្រាន់តែចេញភ្លាម គឺមានតែពាក្យសសើរពីនាង និងពីក្បាច់រាំ ចង្វាក់ភ្លេង រួមជាមួយអត្ថន័យគឺប្លែកតែម្តង។
រ៉ាប៊ី តារាចម្រៀងប្រចាំផលិតកម្ម TOWN ដែលភាគច្រើនគ្រប់គ្នាស្គាល់តាមរយៈ បទញាក់កន្ត្រាក់អារម្មណ៍បូករួមជាមួយក្បាច់រាំដ៏រស់រវើក។
ចាប់តាំងពីផ្ដើមនៅលើវិស័យសិល្បៈចម្រៀង រ៉ាប៊ី ពិតជាធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលចំពោះសមត្ថភាពដ៏ប៉ិនប្រសព្វដែលបង្ហាញពីដុងសិល្បៈរបស់នាង។ តែនៅពីក្រោយសមត្ថភាពទាំងអស់នេះ រ៉ាប៊ីធ្លាប់ទទួលបានការហ្វឹកហាត់ពីក្រុមហ៊ុនសិល្បៈជប៉ុន អស់រយៈពេល ៣ ឆ្នាំ ថែមទាំងទទួលបានលេខ ១ ផ្នែករាំទៀតផង។
លើសពីនេះ អំឡុងពេល រ៉ាប៊ី កំពុងហ្វឹកហាត់នៅក្រុមហ៊ុនជប៉ុននោះ នាងក៏បានចេញការងារសិល្បៈដូចជា ពិធីការនី និងសម្ដែងភាពយន្តចំនួន ២ គឺរឿង “កំលោះក្ដាមប្រៃកញ្ញាស្ពៃជ្រក់” និងរឿង”កំលោះចាប់ហួយ”។
នៅឆ្នាំ ២០១៥ រ៉ាប៊ី ក៏បានឈានជើងចូលផលិតកម្ម Town ដែលបានចេញAlbumទី ១ មានបទចម្រៀង ៦ គឺ “ចង់តែនៅក្រមុំ”, “ចូលរួមឯកាផង”, “ដឹងបងអស់កែតែនៅស្រលាញ់”, “ដេកមិនលក់ ឈរមិនសុខ បាយមិនឆ្ងាញ់” និងបទចម្រៀងគូជាមួយលោក សុគន្ធ ថេរ៉ាយុ “ស្នេហ៍ស្មោះមួយគូ” និង”បងដូចជាប្លែកៗខុសមុន”។
ទន្ទឹមនឹងនេះ សន្ទុះនៃការគាំទ្រ រ៉ាប៊ី កាន់តែផ្ទុះខ្លាំងក្រោយតារាចម្រៀងចំណូលថ្មីរបស់ Town រូបនេះបានចេញបទ “មាន់ស្រែ” ដែលធ្វើឲ្យជនបរទេសយកទៅរាំតាមជាពិសេសនៅតំបន់អាស៊ី និងរហូតមកដល់បច្ចុប្បន្ន៕