មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង២១និង៣០នាទី យប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ មានករណីហិង្សាដោយចេតនា បង្កឲ្យមនុស្សម្នាក់ស្លាប់ បន្ទាប់ពីបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។
ដែលហេតុការខាងលើនេះ បានកើតឡើងនៅត្រង់ចំណុចមុខសណ្ឋាគារ ម្កុដពេជ្រ ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាកើតហេត ជនរងគ្រោះ និងជន ស ង្ស័ យ បានឈ្លោះប្រកែកគ្នា ព្រោះតែរឿងជេរប្រ មា ថ ឪពុកជន ស ង្ស័ យ ហើយក៏បង្កជាអំពើ ហិ ង្សា តែម្តង ។
បើតាមលោក ស៊ិម សុផល នាយប៉ុស្តិ៍រដ្ឋបាលឃុំស្ទឹងកាច់ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈីង មើយ ភេទស្រី អាយុប្រហែល៣០ឆ្នាំ ជាជនជាតិថៃ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ចំណែកជន ស ង្ស័ យ ឈ្មោះ កា ប៉ាន់យ៉ា ថាមម៉ាសេង ភេទប្រុស អាយុ៣០ឆ្នាំ ជាជនជាតិថៃ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
លោកនាយប៉ុស្តិ៍បានបន្តថា រឿងហេតុដំបូង ដោយសារជន ស ង្ស័ យ ខឹងជនរងគ្រោះជេរឪពុករបស់ខ្លួនក៏ទំនាស់ពាក្យសំដីគ្នាហើយជនបង្ករបានទាញ់កូន កាំ បិ ត ចា ក់ ទៅលើរងគ្រោះជាច្រើន កាំ បិ ត បណ្ដាលអោយរងរបួសធ្ងន់
និងបាន ស្លា ប់ ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ។បច្ចុប្បន្ន ជន ស ង្ស័ យ ត្រូវបានឃាត់ខ្លួនបញ្ចូនទៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីចាត់ការទៅតាមច្បាប់។