តម្លៃសាំងនៅពេលបច្ចុប្បន្នកំពុងតែឡើងខ្ពស់ខ្លាំង មិនធ្លាប់មាននោះទេ មិនថានៅក្នុងប្រទេសកម្ពុជា ឬប្រទេសណាៗនៅទូទាំងពិភពលោកនោះឡើយ។ ករណីនៃការដំឡើងថ្លៃសាំងនេះបានធ្វើឱ្យអ្នកប្រើប្រាស់យានយន្តមានការឈឺក្បាលជាខ្លាំង
ខណៈនៅកម្ពុជាក៏មិនខុសពីបណ្តាប្រទេសដទៃដែរ ដោយជារឿយៗតែងតែមានអ្នករអ៊ូជាប្រចាំអំពីតម្លៃសាំង ហើយក៏មានអ្នកខ្លះសុខចិត្តទុកឡានដើម្បីជិះម៉ូតូវិញផងដែរ។
ទន្ទឹមគ្នានេះដែរ ករណីនៃការចាក់សាំងហើយមិនឱ្យលុយក៏បានកើតឡើងកាន់តែច្រើន ខណៈពេលខ្លះជាចេតនារបស់ម្ចាស់ឡានមិនឱ្យលុយ និងករណីខ្លះទៀតគឺម្ចាស់ភ្លេចឱ្យលុយជាដើម។
ជាក់ស្តែងនៅក្នុងវីដេអូខាងក្រោមនេះ រថយន្ត Visto មួយគ្រឿងដែលបានដោះស្លាកលេខចេញបានជិះចូលមកចាក់សាំងចំនួន ៤០លីត្រ ហើយនៅពេលដែលចាក់ហើយក៏បានបើកឡានចេញទៅតែម្តង
ក្នុងចេតនាមិនចង់បង់លុយតែម្តង ដែលករណីនេះបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង។ ក្រោយជួបករណីបែបនេះ ម្ចាស់ការ៉ាស់សាំងក៏បានបង្ហោះវីដេអូ និងខ្លឹមសារផងដែរថា៖
«បងម្ចាស់ទ្បានដែលឡានអត់មានផ្លាក់លេខ ចាក់សាំង 40 លីត្រ កាលពីយប់មិញ ម៉ោង11ជាងយប់មេញ គ្រាន់តែប្រេងឡើងថ្លៃភ្លាមបងចាក់ហើយរត់យកតែម្តង ។ ចែករំលែកដល់ម្ចាស់ឡានអោយឃើញផងបងប្អូន ឥលូវនេះសម្បូរណាស់ បងប្អូនអ្នកលក់ប្រេងសូមប្រុងប្រយ័ត្ន»