តម្លៃសាំងនៅពេលបច្ចុប្បន្នកំពុងតែឡើងខ្ពស់ខ្លាំង មិនធ្លាប់មាននោះទេ មិនថានៅក្នុងប្រទេសកម្ពុជា ឬប្រទេសណាៗនៅទូទាំងពិភពលោកនោះឡើយ។ ករណីនៃការដំឡើងថ្លៃសាំងនេះបានធ្វើឱ្យអ្នកប្រើប្រាស់យានយន្តមានការឈឺក្បាលជាខ្លាំង ខណៈនៅកម្ពុជាក៏មិនខុសពីបណ្តាប្រទេសដទៃដែរ ដោយជារឿយៗតែងតែមានអ្នករអ៊ូជាប្រចាំអំពីតម្លៃសាំង ហើយក៏មានអ្នកខ្លះសុខចិត្តទុកឡានដើម្បីជិះម៉ូតូវិញផងដែរ។ ទន្ទឹមគ្នានេះដែរ ករណីនៃការចាក់សាំងហើយមិនឱ្យលុយក៏បានកើតឡើងកាន់តែច្រើន ខណៈពេលខ្លះជាចេតនារបស់ម្ចាស់ឡានមិនឱ្យលុយ និងករណីខ្លះទៀតគឺម្ចាស់ភ្លេចឱ្យលុយជាដើម។ ជាក់ស្តែងនៅក្នុងវីដេអូខាងក្រោមនេះ រថយន្ត Visto មួយគ្រឿងដែលបានដោះស្លាកលេខចេញបានជិះចូលមកចាក់សាំងចំនួន ៤០លីត្រ ហើយនៅពេលដែលចាក់ហើយក៏បានបើកឡានចេញទៅតែម្តង ក្នុងចេតនាមិនចង់បង់លុយតែម្តង …